CNN៖ ថៃបើកការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជា ខណៈកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំជិតដួលរលំ
អាមេរិក ៖ សារព័ត៌មានដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយនៅព្រឹកនេះ ប្រទេសថៃបានបើកការវាយប្រហារតាមផ្លូវអាកាសមកលើប្រទេសកម្ពុជានៅថ្ងៃចន្ទ ខណៈដែលជម្លោះប្រដាប់អាវុធថ្មីបានផ្ទុះឡើងរវាងប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍នេះ ដែលជាសញ្ញានៃការដួលរលំសន្តិភាពដែលបានសម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់