រដ្ឋមន្ត្រីព័ត៌មាន៖ ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូល
កូឡាឡាំពួរ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងថា ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។