
ទីក្រុងហូជីមិញ ត្រៀមហាមឃាត់ការប្រើប្រាស់ទូរស័ព្ទក្នុងសាលា ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦
ទីក្រុងហូជីមិញ៖ អាជ្ញាធរទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងរៀបចំផែនការអនុវត្តការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទចល័តរបស់សិស្សានុសិស្សនៅក្នុងបរិវេណសាលារៀន ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ តទៅ។ ការហាមឃាត់នេះនឹងគ្របដណ្តប់ទាំងម៉ោងសិក្សា និងពេលសម្រាក លុះត្រាតែមានការអនុញ្ញាតជាក់លាក់ពីគ្រូបង្រៀន។