
លោក Trump ប្រកាសយកពន្ធ ២៥% លើការនាំចូលរថយន្តចូលអាមេរិក
អាមេរិក៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបាន និយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងយកពន្ធគយ ២៥ភាគរយ លើការនាំចូលរថយន្តដែលផលិតនៅបរទេស ស្របពេលដែលមានការកើនឡើងនូវសង្គ្រាមពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តខ្លួន។