អាជ្ញាធរខេត្តសៀមរាប ជំរុញសហគមន៍ទឹកជប់ខ្នារពោធិ៍ បន្តរៀបចំឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរ
សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ បន្តយកចិត្តទុកដាក់រៀបចំ និងកែលម្អទីតាំងអភិរក្សព្រៃកោងកាងទឹកសាបមួយនេះ ឱ្យកាន់តែទាក់ទាញដល់ភ្ញៀវទេសចរ ព្រោះវាជាតំបន់ទេសចរណ៍ធម្មជាតិដ៏ពិសេសមួយសម្រាប់ខេត្តសៀមរាប។ ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំខេត្ត ចុះទស្សនាតំបន់អភិរក្សព្រៃកោងកាងទឹកសាប សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ កាលពីពេលថ្មីៗនេះ