ក្រុមហ៊ុន everwave ដាក់ឱ្យដំណើរការម៉ាស៊ីនញែកសំរាមចល័ត ក្នុងខេត្តសៀមរាប
សៀមរាប៖ ដើម្បីរួមចំណែកដល់ការកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់សោភ័ណភាពតំបន់បឹងទន្លេសាប ក្រុមហ៊ុន everwave GmbH ដែលជាក្រុមហ៊ុនឯកទេសសម្អាតសំណល់ប្លាស្ទិកពីផ្ទៃទឹកដ៏ល្បីល្បាញមកពីប្រទេសអាល្លឺម៉ង់ បានប្រកាសពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងសកម្មនៅក្នុងខេត្តសៀមរាប តាមរយៈការសម្ពោធទីតាំងប្រមូលសំណល់ថ្មី និងបច្ចេកវិទ្យាញែកសំរាមទំនើប