ប្រទេសថៃ រងនូវទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៣០០ឆ្នាំ វាយប្រហារភាគខាងត្បូង
បាងកក៖ ប្រទេសថៃ បានប្រគល់ភារកិច្ចឱ្យកងទ័ពចូលចាត់ចែងវិបត្តិនៃទឹកជំនន់ដ៏មហន្តរាយនៅភាគខាងត្បូងប្រទេស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនឆ្នាំបានរារាំងយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ ភ្លៀងធ្លាក់ដែលត្រូវបានរាយការណ៍ថាជា «ភ្លៀងខ្លាំងបំផុតក្នុងរយៈពេល ៣០០ឆ្នាំ» បានបង្កឱ្យមានការស្លាប់យ៉ាងហោចណាស់ ១៩ នាក់