ធនាគារជាតិ និងក្រសួងប្រៃសណីយ៍ជំរុញបរិវត្តកម្មឌីជីថល និងការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការប្រើប្រាស់លេខទូរសព្ទខុសច្បាប់ (លេខមិនចុះឈ្មោះ) ដើម្បីធ្វើការឆបោកប្រាក់ប្រជាជនស្លូតត្រង់ ធនាគារជាតិនៃកម្ពុជា និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសម្រេចចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើការជំរុញបរិវត្តកម្មឌីជីថល