មន្ត្រីកម្ពុជា៖ ថៃរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា
ហ្សឺណែវ (ប្រទេសស្វីស)៖ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃ ដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។