ទិសដៅខ្យល់បច្ចុប្បន្នបង្ហាញថា អ័ព្ទផ្សែងពីកម្ពុជា មិនមែនជាមូលហេតុនៃបញ្ហាបំពុលខ្យល់នៅទីក្រុងបាងកកឡើយ
ភ្នំពេញ៖ ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា ក្រោមឥទ្ធិពលនៃរបបខ្យល់មូសុងប្រាំង ដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង អ័ព្ទផ្សែង ដែលមានប្រភពចេញពីប្រទេសកម្ពុជាមិនសូវមានលទ្ធភាពក្នុងការបង្កផលប៉ះពាល់ដល់គុណភាពខ្យល់នៅទីក្រុងបាងកកនោះទេ។ យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍ទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង