
ត្រាំប្តូរជំហរផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខណៈរុស្ស៊ីបដិសេធការចរចា
អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា សហរដ្ឋអាមេរិកនឹងបន្តបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដើម្បីឲ្យប្រទេសនេះអាចការពារខ្លួនបាន។ ការផ្លាស់ប្តូរជំហរនេះកើតឡើងក្រោយការសន្ទនាជាវិជ្ជមានជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី