កម្ពុជា-ជប៉ុនបណ្តុះបណ្តាលផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យាសម្រាប់និស្សិត
សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន សហការគ្នាក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងជាការបន្តវេនដល់មនុស្សជំនាន់ក្រោយ។ ក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកំណាយស្រាវជ្រាវនេះ គឺអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវរួមគ្នានៅខាងក្នុងកំពែងរបស់ប្រាសាទបន្ទាយក្តី