នគរបាលជាតិកម្ពុជាទាត់ចោលព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ
ភ្នំពេញ៖ តាមព័ត៌មាននៅក្នុងប្រទេសថៃ បានឲ្យដឹងថា សមត្ថកិច្ចថៃបានធ្វើការចាប់ខ្លួនជនជាតិចិន នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយបានរកឃើញមានអាវុធ និងប្រើប្រាស់លិខិតឆ្លងដែនខ្មែរ។ ព័ត៌មានបឋមបានលើកឡើងថា ជនសង្ស័យរូបនេះអាចមានការពាក់ព័ន្ធជាមួយទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។