ខ្លែងចំនួន ១៣៨ បង្ហាញវត្តមានក្នុងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ដើម្បីលើកកម្ពស់វប្បធម៌អរូបីយ និងទាក់ទាញភ្ញៀវទេសចរ
សៀមរាប៖ ដើម្បីអភិរក្ស និងលើកកម្ពស់ប្រពៃណីបង្ហើរខ្លែង ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ ចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីរបស់ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សហការជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ រៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២