
ធនាគារពិភពលោកផ្តល់ជំនួយថ្មី ១០០ លានដុល្លារ សម្រាប់កែលម្អការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា
ភ្នំពេញ៖ កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។ ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន