
កាសែត Nikkei ៖ ក្រុមគ្រួសារយោធាកម្ពុជា កំពុងកាន់ទុក្ខ ខណៈជនរងគ្រោះក្នុងជម្លោះជាមួយថៃបានកើនឡើងដល់ជាង ៥០នាក់
ភ្នំពេញ៖ ក្រុមគ្រួសារទាហានកម្ពុជា កំពុងបង្ហាញការសោកសៅយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន ខណៈជម្លោះព្រំដែនដ៏តានតឹងជាមួយប្រទេសថៃបានបង្កឱ្យមានការបាត់បង់ជីវិតយ៉ាងច្រើន ដែលតួលេខជនរងគ្រោះសរុបនៅលើភាគីទាំងសងខាងបានកើនឡើងដល់ជាង ៥០ នាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Nikkei