ក្រសួងបរិស្ថាន ប្រកាសអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា
កោះកុង៖ ក្រសួងបរិស្ថានបានប្រកាសគម្រោងអភិវឌ្ឍកោះស្រឡៅ ក្នុងខេត្តកោះកុង ឲ្យក្លាយជាកោះអព្យាក្រឹតកាបូន (Carbon Neutral) គំរូដំបូងគេនៅកម្ពុជា និងក្នុងតំបន់ ដោយមានគោលបំណងលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។