វិចារណកថា៖ ការឈ្លានពានដោយកម្លាំងយោធា និងការការពារជីវៈចម្រុះ
កិច្ចការពារបរិស្ថានដ៏មានប្រសិទ្ធភាពនឹងមិនអាចអនុវត្តទៅបានឡើយប្រសិនជាគ្មានសន្តិភាព។ សង្គមមួយប្រកបដោយសន្តិភាព អាចទាកទាញការវិនិយោគលើផ្នែកបរិស្ថាន រួមមានការអភិរក្សព្រៃឈើដែលជាអាងស្តុកកាបូនរួមចំណែកដល់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជាជម្រកសត្វព្រៃសម្បូរបែប រក្សាមិនឱ្យមានការបាត់បង់ជីវៈចម្រុះ។ ជារៀងរាល់ឆ្នាំនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ តែងតែលើកយកបញ្ហានៃការបំផ្លាញបរិស្ថាន ដោយមនុស្ស ដែលនាំឱ្យមានការកើនឡើងសីតុណ្ហភាពពិភពលោក