ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដើម្បីទាក់ទាញវិនិយោគិន
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ