
រដ្ឋមន្ត្រីព័ត៌មានបង្ហាញក្តីរីករាយពេលឃើញ កូនដំរីឈ្មោះ «លំផាត់» មានសុខភាពល្អ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិអភិរក្សដំរីអៃរាវត្តាខ្មែរ បានដឹកនាំសមាជិកទៅមើលការថែទាំកូនដំរីឈ្មោះ«លំផាត់» នៅសួនសត្វភ្នំតាម៉ៅ ដើម្បីបង្ហាញនូវក្តីស្រឡាញ់ចំពោះសត្វព្រៃ និងការចូលរួមការពារថែរក្សាអភិរក្សសត្វព្រៃគ្រប់ប្រភេទ