
ធនាគារពិភពលោក! ឆ្នាំ២០២៤ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកមានកំណើនសេដ្ឋកិច្ចក្នុងអត្រា ៤,៨% ប៉ុន្តែអត្រានេះនឹងធ្លាក់មកនៅ ៤,៤ភាគរយ វិញ ក្នុងឆ្នាំ២០២៥
វ៉ាស៊ីនតោន៖ របាយការណ៍ប្រចាំឆមាសរបស់ធនាគារពិភពលោកនិយាយនៅ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក (EAP) នៅតែបន្តមានសេដ្ឋកិច្ចលូតលាស់លឿនជាងតំបន់ដទៃទៀតលើពិភពលោកក្នុងឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងសន្ទុះមួយយឺតជាងកាលមិនទាន់មានការផ្ទុះជំងឺរាតត្បាតសកល។