
ក្រៅពីផលប្រយោជន៍ផ្ទាល់ខ្លួន តើយានយន្តអគ្គិសនីផ្តល់គុណតម្លៃអ្វីខ្លះដល់សង្គម និងបរិស្ថាន?
ភ្នំពេញ៖ ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញជាទូទៅពីការផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់ និងសកលលោក៖ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក: ការប្រើប្រាស់យានយន្តអគ្គិសនីនឹងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជា ប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។