Close

ក្រុមប្រឹក្សាធម្មនុញ្ញ ៖ វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របនឹងរដ្ឋធម្មនុញ្ញ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ ៖ វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របនឹងរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ ៖ វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របនឹងរដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖  ក្រុមប្រឹក្សាធម្មនុញ្ញបានប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របនឹងរដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ។

អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង០៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើក កិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។

ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទ ច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំ លើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ៕

អត្ថបទទាក់ទង