Close

តម្លៃមាសនឹងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ខែ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
តម្លៃមាសនឹងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ខែ តម្លៃមាសនឹងឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ៨ខែ

បរទេស ៖ តម្លៃមាសត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតខ្ពស់មួយ ក្នុងរយៈពេល ៨ខែ ក្នុង ឆ្នាំ នេះ ដែលមានតម្លៃប្រមាណ ១, ៩៥០ដុល្លារអាមេរិក ក្នុង១អោន នៅសប្តាហ៍នេះ ដោយសារមានការភ័យខ្លាចពីការធ្លាក់ចុះសេដ្ឋកិច្ចសកល បន្ទាប់ពីអត្រាអតិផរណាចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ ៦.៥ភាគរយ។ នេះបើយោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

កាលពីថ្ងៃសុក្រកន្លងទៅនេះ តម្លៃមាសបានកើនឡើងកក្នុងកម្រិងមួយខ្ពស់ ពោលគឺខ្ពស់ជាងគេ បើគិតចាប់តាំងពីខែមេសា ឆ្នាំ២០២២ ដែលមានតម្លៃជាង ១, ៩២១ដុល្លារអាមេរិកក្នុង១អោន។ ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារអាមេរិក ក៏ជាចំណែកមួយដែល ជួយជម្រុញឱ្យតម្លៃមាសឡើងថ្លៃផងដែរ។

នៅពេលដែលអតិផរណារបស់សហរដ្ឋអាមេរិកបានថយចុះមកត្រឹម ៦,៥៥ភាគរយ នៅក្នុងខែធ្នូ ដោយបានថយចុះពី ៧,១ភាគរយ ពេលនោះ នៅខាងទីផ្សារ បានរំពឹងថា ធនាគារកណ្តាល (Fed) នឹងបន្ថយល្បឿនការដំឡើងអត្រាការប្រាក់ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ឃើញមានសញ្ញាវិជ្ជមាននោះទេ។

យោងតាមស្ថិតិ និងរបាយការណ៍ស្រាវជ្រាវបានបង្ហាញឱ្យដឹងថា តម្លៃមាសបានកើនឡើងលើសពី ៥,២៦ភាគរយ ចាប់តាំងពី ដើមឆ្នាំនេះ។ ក្រុមហ៊ុន Hua Seng Heng Gold Futures បាននិយាយថា តម្លៃមាសអាចបន្តកើនឡើងក្នុងរយៈពេលខ្លី ប៉ុន្តែបានព្រមានថា អាចនឹងមានការប្រែប្រួល បន្ទាប់ពីបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមករា។

កាល ពី សប្តាហ៍ មុន សហរដ្ឋ អាមេរិក បាន ចេញ ផ្សាយ សន្ទស្សន៍ តម្លៃ ទំនិញ ប្រើ ប្រាស់ របស់ ខ្លួន ដែល ឆ្លុះ បញ្ចាំង ពី ការ ធ្លាក់ ចុះ អតិផរណា របស់ អាមេរិក។

ព្រឹត្តិការណ៍នាពេលខាងមុខមួយទៀតដែលនឹងប៉ះពាល់ដល់ចលនាតម្លៃមាសក្នុងសប្តាហ៍នេះគឺវេទិកាសេដ្ឋកិច្ចពិភពលោក 2023 World Economic Forum (WEF) ដែលនឹងប្រារព្ធឡើងនៅទីក្រុងដាវ៉ូសក្នុងអំឡុងពេលថ្ងៃទី១៦-២០ ខែមករា។

គួរបញ្ជាក់ផងដែរថា ទីផ្សារនៃការ ទិញ មាស នៅ ប្រទេស ចិន ដែល ជា ប្រទេស ប្រើ ប្រាស់ មាស ច្រើន ជាង គេ ក្នុង ពិភព លោក បាន ហក់ ឡើង មុន ថ្ងៃ ចូល ឆ្នាំ ចិន ព្រោះ មាស មាន ទំនាក់ ទំនង នឹង វប្បធម៌ និង ប្រពៃណី របស់ ចិន៕

អត្ថបទទាក់ទង