Close

អត្តពលិក យី សុខសាន្ត ត្រូវបានឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ឧបត្ថមថវិកាចំនួន ៤លានរៀល ​

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អត្តពលិក យី សុខសាន្ត ត្រូវបានឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ឧបត្ថមថវិកាចំនួន ៤លានរៀល ​ អត្តពលិក យី សុខសាន្ត ត្រូវបានឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ឧបត្ថមថវិកាចំនួន ៤លានរៀល ​

​នៅព្រឹកថ្ងៃ ពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានឧបត្ថមថវិកាចំនួន ៤លានរៀល ដល់អត្តពលិករត់ប្រណាំងកម្ពុជា យី សុខសាន្ត និងគ្រួសារ។

លោក អ៊ិន សុភវិទ្យា តំណាងឲ្យឧត្តមសេនីយ៍ឯក មួង សុធា បាននាំយកថវិកាចំនួន ៤លានរៀល ប្រគល់ជូនអត្តពលិកជនពិកាជម្រើសជាតិកម្ពុជា យី សុខសាន និងក្រុមគ្រួសារ ព្រមទាំងបានសួរសុខទុក្ខផងដែរ។

គួរបញ្ជាក់ថា យី សុខសាន្ត ជាអត្តពលិករត់ប្រណាំងរបស់កម្ពុជាមួយរូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាតិ និងអន្តរជាតិ ដោយសារការផ្ដល់កំលាំងចិត្តរបស់កូនប្រុសទៅកាន់ឪពុកបើទោះបីជាមិនបានទទួលជ័យជំនះក៏ដោយ។ ក្រៅពីនេះ លោកក៏ធ្លាប់ចូលរួមប្រកួតប្រជែងជាច្រើនព្រឹត្តិការណ៍ជាមួយនឹងការទទួលបានជ័យលាភីជាបន្តបន្ទាប់ផងដែរ។

សម្រាប់បងប្អូន និងបណ្តាសប្បុរសជននានាដែលមានបំណងចូលរួមជួយឧបត្ថន្ភគាំទ្រដល់ជីវភាពគ្រួសាររបស់អត្តពលិក យៅ សុខសាន្ត អាចទាក់ទងផ្ទាល់ជាមួយលោកបាន តាមរយៈទូរស័ព្ទលេខ ៖ ០៩៦ ៩៧៩ ៦៦ ០៨ ៕

អត្ថបទទាក់ទង