សកម្មភាពដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរមានចំនួនកើនឡើងនៅទូទាំងពិភពលោក
បរទេស ៖ ក្រុមជំនាញអ្នកតាមដានអាវុធនុយក្លេអ៊េរដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែតបានរកឃើញថា បណ្តាប្រទេសចំនួន៩ដែលមានអាវុធនុយក្លេអ៊ែរកំពុងតែបន្តធ្វើទំនើបកម្មក្បាលគ្រាប់ដែលអាចបំពាក់នុយក្លេអ៊ែរ និងប្រព័ន្ធអាវុធជាច្រើនទៀតកាលពីឆ្នាំ២០២២កន្លងមក។
ប្រធានវិទ្យាស្ថានស្រាវជ្រាវដើម្បីសន្តិភាពនៃទីក្រុង Stockholm ហៅកាត់ SIPRI លោក Dan Smith បានថ្លែងថា៖បច្ចុប្បន្នពិភពលោកកំពុងងាកចូលទៅក្នុងពេលវេលាដ៏គ្រោះថ្នាក់បំផុតមួយនៃប្រវត្តិសាស្ត្រមនុស្សជាតិ។
លោកបន្តថា ៖ វាជាកិច្ចការងារដ៏ចាំបាច់ដែលរដ្ឋាភិបាលរបស់ពិភពលោកត្រូវតែស្វែងរកវិធីសាស្ត្រក្នុងសហការគ្នាស្វែងរកភាពស្ងប់ស្ងាត់ភាពក្នុងគ្រាដែលភាពតានតឹងកំពុងកើតឡើងក្នុងភូមិសាស្ត្រនយោបាយ ព្រមទាំងក្នុងគ្រាដែល់ពិភពលោកកំពុងប្រកួតប្រជែងអាវុធជាមួយគ្នា ក៏ដូចជាការកើនឡើងនៃភាពអត់ឃ្លានពិភពលោកផងដែរ។
តាមរយៈការព្យាករណ៍ចុងក្រោយដោយវិទ្យាស្ថាន SIPRI បានរកឃើញថា ក្បាលគ្រាប់នុយក្លេអ៊ែរដែលមាននៅទូទាំងពិភពលោកបច្ចុប្បន្នមានចំនួនដល់ទៅ១២៥១២គ្រាប់គិតត្រឹមខែមករាឆ្នាំ២០២៣ហើយក្នុងនោះប្រមាណជា៩៦៧៦គ្រាប់កំពុងស្ថិតនៅក្នុងស្តុកនិងអាចយកមកប្រើប្រាស់បានគ្រាប់ពេលវេលាទាំងអស់ ឬស្ថិតនៅក្នុងកំណើនឡើងប្រមាណជា៨៦គ្រាប់ច្រើនជាងតួលេខកាលពីខែមករាឆ្នាំ២០២២។
គួរឲ្យដឹងដែរបណ្តាប្រទេសដែលមានគ្រាប់នុយក្លេអ៊ែរទាំង៩ដែល SIPRI បានសំដៅនោះគឺំមានដូចជាប្រទេសអាមេរិកប្រទេសរុស្សីប្រទេសអង់គ្លេសប្រទេសបារាំងប្រទេសចិនប្រទេសបារាំងប្រទេសឥណ្ឌាប្រទេសប៉ាគីស្ថានប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីស្រាអ៊ែលផងដែរ៕