Close

បេក្ខភាពប្រធានាធិបតីអាមេរិកម្នាក់ទាមទារឲ្យចាប់ផ្តើមផ្គត់ផ្គង់ F-16 ឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បេក្ខភាពប្រធានាធិបតីអាមេរិកម្នាក់ទាមទារឲ្យចាប់ផ្តើមផ្គត់ផ្គង់ F-16 ឲ្យអ៊ុយក្រែន បេក្ខភាពប្រធានាធិបតីអាមេរិកម្នាក់ទាមទារឲ្យចាប់ផ្តើមផ្គត់ផ្គង់ F-16 ឲ្យអ៊ុយក្រែន

បរទេស ៖ អតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដែលបច្ចុប្បន្នក៏កំពុងឈរឈ្មោះនៅក្នុងបក្សសាធារណៈរដ្ឋលើការបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយផងដែរនោះបានលើកឡើងថាអាមេរិក និងលោកខាងលិចគួរនាំគ្នាផ្គត់ផ្គង់យន្តហោះចម្បាំង F-16 តាមការស្នើសុំរបស់រដ្ឋាភិបាលអ៊ុយក្រែន។

លោក Pence បានថ្លែងបែបនេះថា៖ ការផ្កត់ផ្គង់ជំនួយយោធាជាច្រើនដែលរដ្ឋាភិបាលអាមេរិក និងសម្ព័ន្ធមិត្តណាតូបានជួយដល់អ៊ុយក្រែននោះគឺមិនគ្រប់គ្រាន់សម្រាប់អ៊ុយក្រែនឡើយ ហើយរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក Joe Biden បច្ចុប្បន្នមានសកម្មភាពយឺតយ៉ាវក្នុងការផ្តល់ធនធានទាំងនោះឲ្យកងកម្លាំងយោធាអ៊ុយក្រែន។

គួរឲ្យដឹងដែរថា យន្តហោះចម្បាំង F-16 ស្ថិតនៅក្នុងបញ្ជីអាវុធសំខាន់ៗមួយចំនួនទៀតដែលអ៊ុយក្រែនកំពុងព្យាយាមស្នើសុំពីអាមេរិក និងសម្ព័ន្ធមិត្ត ប៉ុន្តែមិនដែលបានទទួលការបើកភ្លើងខៀវពីសំណាក់រដ្ឋបាលនៃគណបក្សកាន់អំណាចរបស់អាមេរិកឡើយដោយលើកឡើងថា វាគឺជាដំណើរការដ៏វែងឆ្ងាយ ហើយលំបាកក្នងការហ្វឹកហាត់ឲ្យទៅពីឡុតអ៊ុយក្រែនថែមទៀតផង។

ទោះបីជាយ៉ាងណាក្តី លោក Mike Pence បានថ្លែងទៀតថា ៖ ខ្ញុំជឿជាក់ថាអាមេរិកចាំបាច់ត្រូវតែបន្តផ្តល់នូវអ្វីផ្សេងទៀតដែលយោធាអ៊ុយក្រែនកំពុងត្រូវការនៅពេលនេះដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឈ្លានពានរបស់រុស្សី ហើយដណ្តើមយកដែនអធិបតេយ្យរបស់ពួកគេត្រឡប់មកគ្រប់គ្រងវិញ។

រំលឹកដែរថា រដ្ឋាភិបាលក្រុងមូស្គុកន្លងមកតែងតែចាត់ទុកថាអ៊ុយក្រែនគឺជាកូនអុកមួយនៃសង្គ្រាមបែប proxy war​(សង្គ្រាមដែលមិនចាំបាច់ចូលរួមដោយផ្ទាល់) ដែលដឹកនាំដោយអាមេរិកដើម្បីប្រឆាំងរុស្សីហើយជម្លោះនៅអ៊ុយក្រែនគឺកើតចេញពីឡើងនៅក្រោយពីការសម្រេចចិត្តចុងក្រោយដោយអង្គការណាតូកាលពីចុងឆ្នាំ២០២១មិនព្រមឆ្លើយតបនិងដោះស្រាយក្តីកង្វល់របស់រុស្សីចំពោះការវិវឌ្ឍទៅយ៉ាងស៊ីជម្រៅរបស់អង្គការណាតូឆ្ពោះមករុស្សីតាមរយៈអ៊ុយក្រែន៕

អត្ថបទទាក់ទង