ឯកឧត្តម ស ថេត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល បំពាក់មេដាយ ព្រមទាំងផ្តល់សម្ភារៈ និងថវិកាជូនអតីតយុទ្ធជនចំនួន៣ខណ្ឌ
ភ្នំពេញ : នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល បំពាក់មេដាយ ព្រមទាំងផ្តល់ជាសម្ភារ និងថវិកា ជូនដល់អតីតយុទ្ធជនចំនួន០៣ខណ្ឌ រួមមានខណ្ឌទួលគោក ខណ្ឌ ជ្រោយចង្វារ និងខណ្ឌឬស្សីកែវសរុបចំនួន ៤៥រូប ។
នៅក្នុងពិធីនេះផងដែរ ក៏មានការចូលរួមពីលោកអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកប្រធានកិត្តិយសខណ្ឌ លោកអធិការនគរបាលខណ្ឌដែលជាប្រធានសមាគមអតីតយុទ្ធជនខណ្ឌ ក៏ដូចជាសមាជិក សមាជិកាដែលពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
សូមទស្សនាសកម្មភាពដូចខាងក្រោម :