Close

ចិន កោតសរសើរសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ចិន កោតសរសើរសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ ចិន កោតសរសើរសម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចល្អ

ឯកឧត្តម វ៉ាង វិនធៀន បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាទទួលបានផលប្រយោជន៍ច្រើនពីយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយសេដ្ឋកិច្ចកម្ពុជា រក្សាបាននូវអត្រាកំណើនខ្ពស់ ក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។ ជាមួយគ្នានេះ បើទោះបីជារងផលប៉ះពាល់ពីជំងឺកូវីដ-១៩ក៏ដោយ អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថានឹងឈានដល់ ៥.៥ភាគរយ ក្នុងឆ្នាំ២០២២ ដែលជាប់ចំណាត់ថ្នាក់មុខគេលើពិភពលោក។

ឯកឧត្តមបានលើកឡើងដែរថា ភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ អាស្រ័យដោយការដាក់ចេញនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះគឺការចាក់វ៉ាក់សាំងមុនគេ អត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត នៅលើពិភពលោក ការគ្រប់គ្រងការរីករាលដាល់ជំងឺរាតត្បាតបានលឿនបំផុត ដែលសម្រេចបាននូវការងើបឡើងវិញនៃសេដ្ឋកិច្ចមុនគេ។ ប្រទេសកម្ពុជា ជាប្រទេសដែលទទួលស្គាល់ថាល្អជាងគេ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ហើយលទ្ធផលនេះ ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានាលើពិភពលោក។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចឱ្យដឹងទៀតថា ការងារការបរទេស កម្ពុជាទទួលបានផលពីគោលនយោបាយឯករាជ្យ ប្រកបដោយសន្តិភាព របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កិត្យានុភាពរបស់កម្ពុជា បានកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំ២០២២ ចំពោះមុខនឹងស្ថានភាពដ៏ស្មុគស្មាញតំបន់ និងអន្តរជាតិ ប្រទេសកម្ពុជា បានបំពេញតួនាទីរបស់ខ្លួនជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សហគមន៍អន្តរជាតិ បានកោតសរសេរជាទូទៅថា នេះជាកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាដែលទទួលបានជោគជ័យបំផុតក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ៕

អត្ថបទទាក់ទង