Close

អាមេរិកគ្រោងបញ្ជូនពីឡុត ៥០ ទៅ ៦០នាក់ទៅអូស្ត្រាលីហ្វឹកហាត់យន្តហោះយោធាប្រភេទថ្មី

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកគ្រោងបញ្ជូនពីឡុត ៥០ ទៅ ៦០នាក់ទៅអូស្ត្រាលីហ្វឹកហាត់យន្តហោះយោធាប្រភេទថ្មី អាមេរិកគ្រោងបញ្ជូនពីឡុត ៥០ ទៅ ៦០នាក់ទៅអូស្ត្រាលីហ្វឹកហាត់យន្តហោះយោធាប្រភេទថ្មី

បរទេស ៖ តាមផែនការដែលត្រូវបានប្រកាសដោយសហរដ្ឋអាមេរិក កងកម្លាំងយោធារបស់ខ្លួនជំនាញខាងបើកយន្តហោះប្រមាណ ៥០ ទៅ ៦០នាក់ នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសអូស្ត្រាលីនៅរដូវក្តៅខាងមុខនេះដើម្បីចូលរួមក្នុងវគ្គហ្វឹកហ្វឺនហោះហើរ និងជួសជុលយន្តហោះប្រភេទថ្មីមួយដែលកងកម្លាំងទ័ពអាមេរិកអាមេរិកបានធ្វើការបញ្ជាទិញពីក្រុមហ៊ុន Boeing។

យោងតាមការចេញផ្សាយរបស់ The Defense News នាពេលថ្មីៗនេះបានបញ្ជាក់ថា ផែនការបញ្ជូនកងកម្លាំងមកបណ្តុះបណ្តាលលើកនេះធ្វើឡើងជាមួយនឹងយន្តហោះយោធាថ្មីប្រភេទ E-7 ដែលវានឹងត្រូវប្រើប្រាស់ក្នុងការងារត្រួតពិនិត្យប្រព័ន្ធរ៉ាដា និងអាចចេញបញ្ជាព្រមានជាមុនបានលឿនសម្រាប់ប្រតិបត្តិការនៅផ្លូវអាកាសហើយអាមេរិកសង្ឃឹមថានឹងជួយពន្លឿនការបញ្ជាទិញ E-7 ជាច្រើនគ្រឿងបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ប្រភពដដែលបានបន្តទៀតថា ការហ្វឹកហាត់ដែលគ្រោងធ្វើឡើងនៅក្នុងខែមិថុនានេះហាក់ដូចជាមានភាពលឿនពេកធៀបទៅនឹងកាលកំណត់ដែលកងកម្លាំងយោធាអាមេរិកអាចទទួលបានយន្តហោះប្រភេទ E-7 នេះជាលើកដំបូងនៅក្នុងឆ្នាំ២០២៧ ដែលអាមេរិកនឹងយកមកប្រតិបត្តិការដើម្បីជំនួសតំណែងយន្តហោះប្រភេទ E-3 របស់ខ្លួនដែលមានអាយុកាលជាង៥០ឆ្នាំមកហើយនោះ។

ប្រភេទយន្តហោះថ្មី និងទំនើបមួយនេះត្រូវបានអាមេរិកមើលឃើញថានឹងអាចជួយឲ្យឱ្យសមត្ថភាពរបស់កងទ័ពអាកាសរបស់ខ្លួនកាន់តែប្រសើរឡើងក្នុងការបញ្ជូនដំណឹង និងកំណត់បានលឿនថា តើយន្តហោះដែលដំណើរក្នុងដែនអាកាសជាយន្តហោះរបស់អ្នកណា តើកន្លែងដែលពួកគេនឹងឆ្ពោះទៅមុខនោះគឺជាកន្លែងណា និងថាតើយន្តហោះទាំងនោះកំពុងហោះហើរក្នុងលឿនប៉ុណ្ណាជាដើម។

សញ្ញាផ្តល់ឲ្យជាមុនទាំងនេះសុទ្ធតែជាព័ត៌មានសំខាន់សម្រាប់ធ្វើឲ្យប្រសិទ្ធភាពក្នុងការគ្រប់គ្រងដែនអាកាស និងការសម្រេចចិត្តចេញបញ្ជាប្រតិបត្តិការណាមួយលើកងកម្លាំងរបស់បរទេស ឬសម្រាប់ត្រួតពិនិត្យទៅលើយន្តហោះអ្នកដំណើរធម្មតា៕

អត្ថបទទាក់ទង