Close

ខ្ទង់ចំណាយយោធាអ៊ុយក្រែន កាលពីឆ្នាំមុន កើនទៅដល់៤៤ ពាន់លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ខ្ទង់ចំណាយយោធាអ៊ុយក្រែន កាលពីឆ្នាំមុន កើនទៅដល់៤៤ ពាន់លានដុល្លារ ខ្ទង់ចំណាយយោធាអ៊ុយក្រែន កាលពីឆ្នាំមុន កើនទៅដល់៤៤ ពាន់លានដុល្លារ

បរទេស៖ ខណៈដែលប្រតិបត្តិការពិសេសយោធារបស់រុស្ស៊ីនៅតែបន្តធ្វើឡើងនៅឡើយក្នុងប្រទេសអ៊ុយក្រែននោះ ជំនួយយោធារបស់លោកខាងលិចជាច្រើនក៏នៅតែបន្តចាក់ចូលក្នុងប្រទេសនេះដូចគ្នាផងដែរ ហើយជាលទ្ធផលកាលពីឆ្នាំ២០២២កន្លងទៅនេះគេមើលឃើញថា ខ្ទង់ចំណាយយោធារបស់អ៊ុយក្រែនបានកើនឡើងទៅដល់ជាង៤០ពាន់លានដុល្លារ។

The Ukrinform ទីភ្នាក់ងារសារព័ត៌គ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនបានចេញសេចក្តីរាយការណ៍មួយកាលពីម្សិលមិញថា ការចំណាយយោធារបស់អ៊ុយក្រែនបានកើនឡើងក្នុងអត្រាដល់ ៦៤០ភាគរយក្នុងឆ្នាំ២០២២ ឬប្រហែល ៤៤ ពាន់លានដុល្លារធៀបទៅនឹងឆ្នាំ២០២១។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការកើនឡើងនៃការចំណាយ ដែលភាគច្រើនគឺដោយសារតែវិបត្តិជម្លោះជាមួយនឹងរុស្ស៊ីគិតចាប់តាំងតែពីខែកុម្ភៈឆ្នាំ២០២២កន្លងមក ហើយត្រូវបានចាត់ចូលជាចំណាយយោធាដ៏ខ្ពស់បំផុតរបស់អ៊ុយក្រែនមិនធ្លាប់មានឡើយក្នុងកំណត់ត្រានាពេលកន្លងមក ។

តួលេខនេះក៏បានបង្ហាញដែរថា ការចំណាយយោធាកាលពីឆ្នាំ២០២២ គឺជាចំណែកដែលមានទំហំដល់ទៅ៣៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ខណៈដែលកាលពីឆ្នាំ២០២១ការចំណាយយោធាមានត្រឹមតែ ៣,២ ភាគរយប៉ុណ្ណោះធៀបទៅនឹងផលិតផលក្នុងស្រុកសរុប ហើយអ៊ុយក្រែនបានក្លាយទៅជាប្រទេសដែលនាំចូលអាវុធធំជាងគេបំផុតទី៣ របស់ពិភពលោកបន្ទាប់ពីប្រទេសកាតា និងឥណ្ឌា៕

អត្ថបទទាក់ទង