Tesla លក់រថយន្តបានរហូតដល់ ១,៣លានគ្រឿងនៅក្នុងឆ្នាំ២០២៣ ប៉ុន្តែតិចជាងការរំពឹងទុក
បរទេស៖ ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីនាំមុខគេលំដាប់ពិភពលោក Tesla បានបង្ហាញពីដំណឹងល្អនៃការលក់រថយន្ត នៅ ក្នុងឆ្នាំ២០២២ ដោយទទួលបានកំណើនខ្ពស់ ប៉ុន្តែនៅទាបជាងការរំពឹងទុករបស់ស្ថាប័នវិភាគ Wall Street។
ពេញមួយឆ្នាំ២០២២ ក្រុមហ៊ុន Tesla លក់រថយន្តបាន ១,៣លានគ្រឿង ដោយបានកើនឡើងប្រមាណរហូតដល់ ៤០ភាគរយបើធៀបទៅនឹងឆ្នាំ២០២១ ខណៈដែលសង្វាក់ផលិតកម្ម ផលិតបានរថយន្ត ១,៤លានគ្រឿង និងបានកើន ឡើង ៤៧ភាគរយបើធៀបទៅនឹងឆ្នាំ២០២២។
ចំណែកនៅត្រីមាសទី៤ ឆ្នាំ២០២២ ក្រុមហ៊ុន Tesla លក់រថយន្តបានត្រឹមតែ ៤០៥,២៧៨គ្រឿងប៉ុណ្ណោះ ខណៈដែល ការប៉ាន់ប្រមាណជាមធ្យមរបស់ស្ថាប័នវិភាគ Refinitiv មានចំនួន ៤៣១,០០០គ្រឿង ហើយមូលហេតុដែលនាំឱ្យ ការលក់ នៅត្រីមាសទី៤ ទាបជាការរំពឹងទុកនោះគឺដោយសារបញ្ហាសេដ្ឋកិច្ច។
បើទោះបីជានៅក្នុងឆ្នាំ ២០២២ ការលក់មានការកើនឡើងក្ដី ប៉ុន្តែក្រុមហ៊ុន Tesla មិនបានសប្បាយរីករាយជាមួយនឹង កំណើននេះផងដែរ ដោយសារតែ កាលពីឆ្នាំ២០២១ ការលក់បានកើនឡើងទ្វេដង និងនៅឆ្នាំ ២០២០ បានការកើនឡើង បួនដង។
សម្រាប់ឆ្នាំ២០២២ រថយន្តម៉ូដែល Model 3 និង Model Y លក់បានរហូតដល់ ១,២៥លានគ្រឿង ខណៈដែល ម៉ូដែល នៃត្រកូល Model X លក់បានប្រមាណ ៦៧,០០០គ្រឿង៕