Close

យន្តហោះចម្បាំងអុីស្រាអ៊ែលលើកដំបូងចូលរួមសមយុទ្ធយោធា Red Flag នៅអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
យន្តហោះចម្បាំងអុីស្រាអ៊ែលលើកដំបូងចូលរួមសមយុទ្ធយោធា Red Flag នៅអាមេរិក យន្តហោះចម្បាំងអុីស្រាអ៊ែលលើកដំបូងចូលរួមសមយុទ្ធយោធា Red Flag នៅអាមេរិក

បរទេស ៖ យោងតាមការចេញផ្សាយរបស់ The Defense News កាលពីដើមសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ប្រទេសអុីស្រាអ៊ែលបានធ្វើការការបញ្ជូនយន្តហោះចម្បាំង F-35I Adri របស់ខ្លួនជាច្រើនគ្រឿងទៅចូលរួមសមយុទ្ធយោធាដែលមានឈ្មោះថា Red Flag ដែលប្រារព្ធធ្វើឡើងនៅរដ្ឋ Nevada សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 24 ខែមីនាកន្លងមកនេះ។

ការចូលរួមក្នុងសមយុទ្ធយោធាដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិកលើកនេះត្រូវបានចាត់ទុកថា ជាលើកដំបូងរបស់កងកម្លាំងទ័ពអាកាសរបស់អុីស្រាអ៊ែល នឹងនៅចំពេលដែលកំពុងមានភាពតានតឹងរវាងប្រទេសអុីស្រាអ៊ែលជាមួយនឹងប្រទេសអុីរ៉ង់ជុំវិញបញ្ហាបញ្ជាទិញយន្តហោះដឹកសាំងរបស់អាមេរិក KC-46A ដែលមានតម្លៃដល់ទៅ៩២៧លានដុល្លារ។

អុីស្រាអ៊ែលធ្លាប់បានចូលរួមជាមួយនឹងសមយុទ្ធយោធាសំខាន់ៗរបស់អាមេរិកកន្លងមកហើយដែរដែលមានដូចជា Juniper Oak ដែលបានធ្វើឡើងកាលពីខែមករាហើយដែលអុីស្រាអ៊ែលបានហៅសមយុទ្ធយោធានេះថាគឺជាសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតរវាងប្រទេសទាំងពីរ។

នៅក្នុងអំឡុងពេលនៃការសមយុទ្ធយោធា Red Flag គេសង្កេតឃើញមានការចូលរួមពីសំណាក់យន្តហោះចម្បាំងសរុបចំនួន១០០គ្រឿងហោះហើរពាសពេញមេឃពីលើមូលដ្ឋានទ័ពអាមេរិក Nellis ខណៈដែលយន្តហោះ F-35 របស់អុីស្រាអ៊ែលក៏មានចំនួន៧គ្រឿងនៅក្នុងព្រឹត្តិការណ៍នេះដែរហើយតាមផែនការឆ្នាំ២០២៤ប្រទេសអុីស្រាអ៊ែលនឹងអាចមានយន្តហោះចម្បាំង F-35 ដល់ទៅ៥០គ្រឿង។

គួរឲ្យដឹងដែរថា សមយុទ្ធ Red Flag គឺជាសមយុទ្ធយោធាដែលធ្វើឡើងជាច្រើនលើកជារៀងរាល់ឆ្នាំហើយចំណាយពេលយ៉ាងហោចណាស់រយៈពេល២សប្តាហ៍ក្នុងមួយលើក។សមយុទ្ធយោធាដែលមានទាំងការធ្វើប្រតិបត្តិការបាញ់ប្រហារពីលើអាកាសជាមួយនឹងគ្រាប់ពិតផងនោះតែងតែមានការចូលរួមពីសំណាក់កងកម្លាំងទ័ពអាកាសរបស់អាមេរិកជាច្រើនផងដែរ៕

អត្ថបទទាក់ទង