សារមន្ទីរសិល្បៈអាស៊ីសាន់ហ្វ្រាន់ស៊ីស្កូសហរដ្ឋអាមេរិក ប្រគល់មកវិញនូវត្ថុបុរាណខ្មែរ ១៣ រូប ដល់កម្ពុជា
ភ្នំពេញ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឱ្យដឹងថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងនៅថ្ងៃទី១៨ ខែធ្នូ នេះ បញ្ជាក់ថា ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានាដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។
សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖



