Close

រោងចក្រកែច្នៃអាលុយមីញ៉ូម តម្លៃ ៦០ លានដុល្លារ មួយទៀត នឹងបង្ហាញខ្លួននៅក្នុងខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន ព័ត៌មានជាតិ
រោងចក្រកែច្នៃអាលុយមីញ៉ូម តម្លៃ ៦០ លានដុល្លារ មួយទៀត នឹងបង្ហាញខ្លួននៅក្នុងខេត្តព្រះសីហនុ រោងចក្រកែច្នៃអាលុយមីញ៉ូម តម្លៃ ៦០ លានដុល្លារ មួយទៀត នឹងបង្ហាញខ្លួននៅក្នុងខេត្តព្រះសីហនុ

ព្រះសីហនុ៖ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម របស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ដែលនឹងផ្តល់ការងារសរុបប្រមាណ៥៤០កន្លែង និងមានទុនវិនិយោគប្រមាណ ៦០ លានដុល្លាអាមេរិក នឹងបោះទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើ គម្រោងខាងលើនេះ ក្រោមអធិបតីភាព លោកហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័ន និងនាយកដ្ឋានពាក់ព័ន្ធ នៅទីស្តីការក្រសួងបរិស្ថាន។

គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក នេះ មានទុនវិនិយោគប្រមាណ ៦០ លានដុល្លាអាមេរិក និងមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

រោងចក្រកែច្នៃអាលុយមីញ៉ូម តម្លៃ ៦០ លានដុល្លារមួយទៀត នឹងបង្ហាញខ្លួននៅក្នុងខេត្តព្រះសីហនុ

រោងចក្រនេះ នឹងធ្វើការកែច្នៃដុំអាលុយមីញ៉ូមពាក់កណ្តាលសម្រេច (Aluminum Ingot) ដើម្បីកែច្នៃជាបន្ទះអាលុយមីញ៉ូម និងគ្រឿងបង្គុំអាលុយមីញ៉ូមសម្រាប់នាំចេញទៅទីផ្សារ អាស៊ាន និងសហរដ្ឋអាមេរិក។

ការអនុវត្តគម្រោងនេះត្រូវបានរំពឹងថានឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ និងដំណាក់កាលអនុវត្តដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន ស្របពេលជាមួយនឹងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្ត៕

រោងចក្រកែច្នៃអាលុយមីញ៉ូម តម្លៃ ៦០ លានដុល្លារមួយទៀត នឹងបង្ហាញខ្លួននៅក្នុងខេត្តព្រះសីហនុ

អត្ថបទទាក់ទង