Close

EU អាល្លឺម៉ង់ និងក្រសួងកសិកម្ម បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងកសិកម្មធន់អាកាសធាតុ ជំរុញស្វាយចន្ទី-ម្រេច ឆ្ពោះទៅទីផ្សារពិភពលោក!

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
EU អាល្លឺម៉ង់ និងក្រសួងកសិកម្ម បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងកសិកម្មធន់អាកាសធាតុ ជំរុញស្វាយចន្ទី-ម្រេច ឆ្ពោះទៅទីផ្សារពិភពលោក! EU អាល្លឺម៉ង់ និងក្រសួងកសិកម្ម បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងកសិកម្មធន់អាកាសធាតុ ជំរុញស្វាយចន្ទី-ម្រេច ឆ្ពោះទៅទីផ្សារពិភពលោក!

ខេត្តកំពង់ធំ៖ សហភាពអឺរ៉ុប (EU) ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានបើកជាផ្លូវការនូវ កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល (ToT) ដ៏សំខាន់មួយនៅខេត្តកំពង់ធំ។ វគ្គបណ្តុះបណ្តាលនេះមានគោលដៅពង្រឹងសមត្ថភាព មន្ត្រីកសិកម្មឃុំ (CAOs) និង កសិករគំរូ ក្នុងការផលិតដំណាំស្វាយចន្ទី និងម្រេចដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

កម្មវិធីនេះបានប្រមូលផ្តុំអ្នកចូលរួមសរុប ១៦៩ នាក់ រួមមាន មន្ត្រីកសិកម្មឃុំ កសិករគំរូ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន។ គោលបំណងចម្បងគឺផ្តល់ជំនាញបច្ចេកទេស និងសម្របសម្រួលដល់មន្ត្រីកសិកម្មឃុំ ដើម្បីឲ្យពួកគាត់អាចបំពេញតម្រូវការរបស់កសិករបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព រួមទាំងការអនុវត្តការគ្រប់គ្រងដំណាំក្រោយពេលប្រមូលផល។

លោក បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់មន្ត្រីកសិកម្មឃុំ ដោយលើកឡើងថា៖ “វគ្គបណ្តុះបណ្តាលនេះនឹងពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីកសិកម្មឃុំក្នុងការផ្តល់សេវាផ្សព្វផ្សាយកសិកម្មឲ្យមានប្រសិទ្ធភាព។

លោកបណ្ឌិតបន្ថែមថា វានឹងជួយឲ្យពួកគាត់អាចណែនាំកសិករក្នុងការអនុវត្តកសិកម្មធន់នឹងអាកាសធាតុ ដើម្បីជំរុញផលិតភាព និងប្រាក់ចំណេញ ព្រមទាំងជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបផងដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសអាទិភាពទី ៦ ស្តីពីការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។”

EU អាល្លឺម៉ង់ និងក្រសួងកសិកម្ម បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងកសិកម្មធន់អាកាសធាតុ ជំរុញស្វាយចន្ទី-ម្រេច ឆ្ពោះទៅទីផ្សារពិភពលោក!

ចំណែក លោក ប្រាយអិន ហ្វរណារី (Bryan Fornari) ប្រធានកិច្ចសហប្រតិបត្តិការ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានកត់សម្គាល់ថា៖ “ការការពារបរិស្ថាន និងសុវត្ថិភាពចំណីអាហារ គឺជាកត្តាគន្លឹះក្នុងការចូលទៅកាន់ទីផ្សារ EU និងទីផ្សារពិភពលោកដទៃទៀត។ ការពង្រឹងសមត្ថភាពក្នុងស្រុកនឹងជួយឲ្យកម្ពុជាបង្កើនការនាំចេញផលិតផលស្វាយចន្ទី និងម្រេចកែច្នៃដែលមានគុណភាពខ្ពស់។”

លោកបានបញ្ជាក់ទៀតថា ក្រុមអឺរ៉ុបបន្តប្តេជ្ញាចិត្តគាំទ្រការងារនៅតាមជនបទ និងកំណើនប្រកបដោយចីរភាពដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍កសិកម្មទូទាំងប្រទេស។

ប្រទេសអាល្លឺម៉ង់ ក្នុងនាមជាដៃគូជាមួយក្រសួងកសិកម្ម ក៏ប្តេជ្ញាចិត្តជំរុញភាពធន់ក្នុងការបង្កើនសន្តិសុខស្បៀង និងគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមកសិកម្មប្រកបដោយចីរភាព ដែលជះឥទ្ធិពលជាវិជ្ជមានដល់សហគមន៍ទូទាំងកម្ពុជា។

គំនិតផ្តួចផ្តើមនេះគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគមន៍កសិកម្មដែលធន់នឹងអាកាសធាតុ តាមរយៈការពង្រឹងប្រព័ន្ធផ្សព្វផ្សាយកសិកម្មសាធារណៈ។ ការគាំទ្រក្នុងស្រុកប្រកបដោយប្រសិទ្ធភាព គឺជាចំណុចគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កសិករ រួមទាំងការទទួលបានហិរញ្ញប្បទាន ការប្រឹក្សាបច្ចេកទេស និងបណ្តាញទីផ្សារ។

នេះគឺជាផ្នែកមួយនៃវិធីសាស្ត្រដ៏ទូលំទូលាយរបស់ក្រុមអឺរ៉ុប ដែលរួមបញ្ចូលទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការសម្របសម្រួលទីផ្សារ ដើម្បីជំរុញខ្សែចង្វាក់តម្លៃកសិកម្មប្រកបដោយនិរន្តរភាពដោយគ្មានការកាប់បំផ្លាញព្រៃឈើ។ តាមរយៈការពង្រឹងសេវាផ្សព្វផ្សាយកសិកម្មរបស់រាជរដ្ឋាភិបាល ក្រុមអឺរ៉ុបនឹងរួមចំណែកដល់ការអភិវឌ្ឍជនបទប្រកបដោយបរិយាបន្ន និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងលើការនាំចេញរបស់កម្ពុជា៕


EU អាល្លឺម៉ង់ និងក្រសួងកសិកម្ម បើកវគ្គបណ្ដុះបណ្ដាល ពង្រឹងកសិកម្មធន់អាកាសធាតុ ជំរុញស្វាយចន្ទី-ម្រេច ឆ្ពោះទៅទីផ្សារពិភពលោក!