Close

ប្រទះឃើញរូបចម្លាក់ទេពលោកេសូរដៃបួន ១ ធ្វើពីថ្មភក់ នៅចំណុចស្រះខាងកើតឆៀងខាងជើងប្រាសាទ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:44 am ព័ត៌មានជាតិ
ប្រទះឃើញរូបចម្លាក់ទេពលោកេសូរដៃបួន ១ ធ្វើពីថ្មភក់ នៅចំណុចស្រះខាងកើតឆៀងខាងជើងប្រាសាទ ប្រទះឃើញរូបចម្លាក់ទេពលោកេសូរដៃបួន ១ ធ្វើពីថ្មភក់ នៅចំណុចស្រះខាងកើតឆៀងខាងជើងប្រាសាទ

សៀមរាប៖ ក្រុមការងារកំណាយ និងជួសជុលស្រះទឹកប្រទះឃើញរូបចម្លាក់ទេពលោកេសូរដៃបួនចំនួន០១ ធ្វើពីថ្មភក់ នៅចំណុចស្រះខាងកើតឆៀងខាងជើងប្រាសាទ។

ក្រោយប្រទះឃើងបែបនេះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ បានសហការជាមួយភ្នាក់ងារជំនាញអាជ្ញាធរជាតិអប្សរា ចុះទៅប្រាសាទបាយ័ន ដើម្បីធ្វើការប្រគល់-ទទួលរូបចម្លាក់ទេពលោកេសូរដៃបួន ចំនួន០១ ធ្វើពីថ្មភក់

លោក ហែម ម៉ៃ ប្រធានក្រុមការដ្ឋានកំណាយ និងជួសជុលធ្វើការប្រគល់ឲ្យលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា យកទៅរក្សាទុកនៅសារមននទីរព្រះនរោត្តមសីហនុ-អង្គរ ៕



ប្រទះឃើញរូបចម្លាក់ទេពលោកេសូរដៃបួន ១ ធ្វើពីថ្មភក់ នៅចំណុចស្រះខាងកើតឆៀងខាងជើងប្រាសាទ