Close

តោះ! មកដឹងពីកាលវិភាគការប្រកួតរបស់ក្រុមគោជំទង់កម្ពុជា វគ្គជម្រុះ AFC U23 Asian Cup 2026

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 12:06 pm កីឡា
តោះ! មកដឹងពីកាលវិភាគការប្រកួតរបស់ក្រុមគោជំទង់កម្ពុជា វគ្គជម្រុះ AFC U23 Asian Cup 2026 តោះ! មកដឹងពីកាលវិភាគការប្រកួតរបស់ក្រុមគោជំទង់កម្ពុជា វគ្គជម្រុះ AFC U23 Asian Cup 2026

កាប្រកួតវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំ AFC U23 Asian Cup Saudi Arabia 2026 Qualifiers បានចាប់ឆ្នោតជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ដោយក្នុងនោះឃើញថា ម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូល G ជាមួយក្រុមជម្រើសជាតិអីរ៉ាក់, អូម៉ង និងក្រុមប៉ាគីស្ថាន។

ខាងក្រោមនេះជាកាលវិភាគការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ ៖
– ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ប៉ះ អូម៉ង
-ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ប៉ះ ប៉ាគីស្ថាន
-ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ប៉ះ អីរ៉ាក់ ។

តោះ!មកដឹងពីកាលវិភាគការប្រកួតរបស់ក្រុមគោជំទង់កម្ពុជា វគ្គជម្រុះ AFC U23 Asian Cup 2026

សម្រាប់កាប្រកួតវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំ AFC U23 Asian Cup Saudi Arabia 2026 Qualifiers ប្រទេស​នៅ​ក្នុងតំបន់អាស៊ាន ចំនួន៥ នឹងត្រៀមរៀបចំជាម្ចាស់ផ្ទះ ដែលមានដូចជា៖ កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ថៃ និងឥណ្ឌូណេស៊ី ខណៈការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា លក្ខខណ្ឌនៃការប្រកួតវគ្គជម្រុះនេះផងដែរ គឺជ្រើសយកក្រុមឈរលេខ១ តាមពូលទាំងអស់ ជាមួយក្រុមលេខ២ ល្អជាងគេចំនួន ៤ក្រុមឈានទៅជុំចុងក្រោយ ដែលមានអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី០៧-២៥ ខែមករា ឆ្នាំ២០២៦ ៕


តោះ!មកដឹងពីកាលវិភាគការប្រកួតរបស់ក្រុមគោជំទង់កម្ពុជា វគ្គជម្រុះ AFC U23 Asian Cup 2026