Close

អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូននៅលើអាកាសយានដ្ឋាន ៥ លើប្រទេសរុស្សី

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 12:06 pm ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូននៅលើអាកាសយានដ្ឋាន ៥ លើប្រទេសរុស្សី អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូននៅលើអាកាសយានដ្ឋាន ៥ លើប្រទេសរុស្សី

មូស្កូរ៖ ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអាទិត្យបាននិយាយថា ប្រទេសអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសំដៅលើអាកាសយានដ្ឋាននៅទូទាំងតំបន់ចំនួនប្រាំនៅក្នុងប្រទេសរុស្សី។

ក្រសួងបាននិយាយថា «នៅក្នុងតំបន់ Murmansk និង តំបន់ Irkutsk ការបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទ FPV ពីតំបន់ជិតនោះទៅនឹងអាកាសយានដ្ឋានបានបណ្តាលឱ្យយន្តហោះជាច្រើនបានឆេះ ។

ជាមួយគ្នានេះ រុស្ស៊ីបាននិយាយថា ការវាយប្រហារភាគច្រើនត្រូវបានវាយបក។

អង្គភាពសេវាស៊ើបការណ៍សម្ងាត់ក្នុងស្រុករបស់អ៊ុយក្រែន SBU បានទទួលស្គាល់ថា ខ្លួនបានធ្វើការវាយប្រហារនេះ ដែលមានឈ្មោះថា “Operation Spider’s Web” ដែលបានគ្រោងទុកអស់រយៈពេលជាងមួយឆ្នាំកន្លះ។

អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូននៅលើអាកាសយានដ្ឋាន ៥ លើប្រទេសរុស្សី

មន្ត្រីស៊ើបការណ៍សុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងការលាក់យន្តហោះគ្មានមនុស្សបើកផ្ទុកជាតិផ្ទុះនៅខាងក្នុងដំបូលស្រក់ឈើ ហើយផ្ទុកវានៅលើឡានដឹកទំនិញដែលត្រូវបានបើកបរទៅកាន់បរិវេណនៃមូលដ្ឋានទ័ពអាកាស។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ SBU របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ខ្លួននៅពីក្រោយការវាយប្រហារលើយន្តហោះរុស្ស៊ី ដោយនិយាយថា ពួកគេបានបង្កការខូចខាតចំនួន ៧ ពាន់លានដុល្លារ (៦,១៧ ពាន់លានដុល្លារ)។

មន្ត្រីដដែលបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីសរុបចំនួន ៤១គ្រឿងត្រូវបានវាយប្រហារ។ SBU បានប៉ាន់ប្រមាណថាការខូចខាតមានចំនួន 7 ពាន់លានដុល្លារហើយបាននិយាយថាប្រទេសរុស្ស៊ីបានបាត់បង់ 34% នៃនាវាផ្ទុកកាំជ្រួច Cruise យុទ្ធសាស្ត្ររបស់ខ្លួននៅឯអាកាសយានដ្ឋានសំខាន់របស់ខ្លួន។

លោកVolodymyr Zelenskiy ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្តែងការរីករាយចំពោះ “លទ្ធផលដ៏អស្ចារ្យ” ហើយបានកត់សម្គាល់ថាយន្តហោះគ្មានមនុស្សបើកចំនួន 117 ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ។ លោកបន្តថា “នេះគឺជាប្រតិបត្តិការរយៈចម្ងាយឆ្ងាយបំផុតរបស់យើង”៕

អ៊ុយក្រែន បើកការវាយប្រហារដោយដ្រូននៅលើអាកាសយានដ្ឋាន ៥ លើប្រទេសរុស្សី