ថ្ងៃទី១ មិថុនា រកឃើញយានយន្តល្មើស ៣០២គ្រឿង ត្រូវបានផាកពិន័យ
ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១ មិថុនា រកឃើញយានយន្តល្មើសចំនួន ៣០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។នេះ បើតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ មិថុនា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១ មិថុនា ឆ្នាំ២០២៥) ។
ប្រភពដដែលនេះបានឲ្យដឹងថា ចំនួនគោលដៅសរុប ១៦៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៨២គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ២៤៧គ្រឿង និងម៉ូតូ ២២១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣០២គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១១២គ្រឿង និងម៉ូតូ ១៨១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០១ថ្ងៃ ពីថ្ងៃទី០១ មិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ២៤៧គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ២៤៧គ្រឿង, ម៉ូតូ ២២១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣០២គ្រឿង ពិន័យ ៣០៣, រថយន្តធំ ៩គ្រឿង ពិន័យ ៩ករណី , រថយន្តតូច ១១២គ្រឿង ពិន័យ១១៣ករណី និងម៉ូតូ ១៨១គ្រឿង ពិន័យ១៨១ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕