Close

បុរសស្រវឹងស្រាជាតិអាកុល ០.៥៤ ថតបង្ហោះផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
បុរសស្រវឹងស្រាជាតិអាកុល ០.៥៤ ថតបង្ហោះផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ បុរសស្រវឹងស្រាជាតិអាកុល ០.៥៤ ថតបង្ហោះផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ភ្នំពេញ ៖ បុរសម្នាក់ឈ្នោះ ផាន ភក្ត្រា អាយុ៣៩ឆ្នាំ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់រថយន្តរក្សា ទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោក្រោមឥទ្ធិពលជាតិស្រវឹង០.៥៤ ហើយបានថតរូបភាពដេកនៅក្បែររបងសាលាខណ្ឌដង្កោបង្ហោះក្នុងបណ្តាញសង្គម Fb នាំឲ្យមានការយល់ច្រឡំលើក្រុមសមត្ថកិច្ចនគរបាលខណ្ឌដង្កោចុះដាក់គោលដៅអនុវត្តជាតិស្រវឹង ត្រូវបានចូលសារភាពចំពោះមុខសមត្ថកិច្ចខណ្ឌដង្កោនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ។

បុរសស្រវឹងស្រាជាតិអាកុល០.៥៤ ថតបង្ហោះផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ចំពោះមុខសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បុរសឈ្មោះផាន ភក្រ្តា បានសារភាពថា ៖ រូបគាត់និងប្រពន្ធខ្លួនឡើងពីខេត្តតាកែវចូលមកភ្នំពេញ ដើម្បីចូលរួមបុណ្យ សព ក្រោយមកក៏មកផឹកស៊ីជាមួយបងប្អូននៅក្នុងបុរីលឹមឈាងហោអស់ចំនួន៦កំប៉ុង ហើយបានចេញទៅស្រុកវិញឆ្លងកាត់គោលដៅសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង ហើយសមត្ថកិច្ចហៅផ្លុំជាតិអាល់កុល០.៥៤ សមត្ថកិច្ចក៏យករថយន្តមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរងចាំដោះស្រាយនៅព្រឹកស្អែក។ បុរសឈ្មោះផាន ភក្ត្រា ដដែលបន្តថា៖ នៅវេលាម៉ោងជាង ៣ទាបភ្លឺ គាត់បានថតរូបគេដេកមុខឡានបង្ហោះចូលផេកឯកឧត្តម ខៀ កញ្ញារិទ្ធិ ក្នុងគោលបំណងសួរនាំជុំវិញផាកពិន័យមានការបន្ធូរបន្ថយឬអត់?។ លោក ផាន ភត្រា បន្តថា៖ ខ្ញុំសូមទោសដល់សារធាណៈជន និងសមត្ថកិច្ចនូវកំហុសឆ្គងរបស់ខ្លួន។

គួររំលឹកថា៖ សមត្ថកិច្ចចម្រុះខណ្ឌដង្កោ បានដាក់គោលដៅជាតិស្រវឹងនៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៥ ចំណុចមុខសាលាខណ្ឌដង្កោ ផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ សមត្ថកិច្ចឃាត់យានយន្តល្មើសជាតិស្រវឹងចំនួន១០គ្រឿងរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តចូលខ្លួនដោះស្រាយតាមច្បាប់៕


បុរសស្រវឹងស្រាជាតិអាកុល០.៥៤ ថតបង្ហោះផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក បានចូលសារភាពនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ

អត្ថបទទាក់ទង