Close

Man Utd លត់ Athletic Bilbao យ៉ាងចាស់ដៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន កីឡា
Man Utd លត់ Athletic Bilbao យ៉ាងចាស់ដៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League Man Utd លត់ Athletic Bilbao យ៉ាងចាស់ដៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League

ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ កីឡាករ Bruno Fernandes ស៊ុតបញ្ចូលទីបានពីរគ្រាប់ជួយឲ្យក្លិបបិសាចក្រហម Manchester United យកឈ្នះ Athletic Bilbao ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League ជើងទី១។

ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន Estadio de San Mamés មានមនុស្សតិចណាស់ដែលគិតថា ការប្រកួតនេះ ក្រុមភ្ញៀវបិសាចក្រហម អាចស៊ុតបញ្ជូលទីរហូតដល់៣គ្រាប់ ត្រឹមតង់ទីមួយ ខណៈតង់ទី២ មិនមានគ្រាប់បាល់កើតឡើងឡើយ។ គ្រាប់បាល់៣គ្រាប់របស់ Man Utd រកបានដោយខ្សែបម្រើទាំងអស់ ដោយគ្រាប់បាល់ទី១ រកបានពីសំណាក់កីឡាករ Casemiro ខណៈគ្រាប់បាល់ទី២ និងទី៣ រកបានដោយ Bruno Fernandes។

Man Utd លត់ Athletic Bilbao យ៉ាងចាស់ដៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League

យ៉ាងណាមិញ ការឈ្នះ ៣គ្រាប់ក្នុងជើងទី១ គឺហួសពីការស្មានរបស់អ្នកគាំទ្របិសាចក្រហមទៅទៀត។ ពួកគេក៏ទទួលបានដំណឹងល្អផងដែរ នៅពេលដែលខ្សែបម្រើ Amad Diallo ត្រលប់មកវិញ បន្ទាប់ពីរបួសយ៉ាងយូរ។ កូនក្រុមរបស់ Ruben Amorim ចំណេញគ្រាប់បាល់រហូតដល់៣គ្រាប់ក្នុងដៃ ខណៈក្រុមទាំងពីរ ត្រូវតទល់គ្នាម្ដងទៀតនៅជើងទីពីរ មួយសប្តាហ៍បន្ទាប់។

គួរបញ្ជាក់ថា ប្រសិនបើក្រុមបិសាចក្រហម Manchester United អាចលើកពានរង្វាន់ Europa League នោះមានន័យថា ពួកគេនឹងទទួលបានកៅអីមួយទៅកាន់ការប្រកួត UCL នៅឆ្នាំក្រោយនេះ បើទោះបីជាពួកគេធ្វើមិនបានល្អនៅក្នុងលីគក៏ដោយ។ បច្ចុប្បន្ន Man Utd កំពុងឈរលេខ១៤ ក្នុងតារាង Premier League ដោយមានត្រឹមតែ ៣៩ពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ ៤ប្រកួតទៀត៕

Man Utd លត់ Athletic Bilbao យ៉ាងចាស់ដៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League