ពលរដ្ឋមីយ៉ាន់ម៉ាជាង ១០០០នាក់ បានស្លាប់គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ
មីយ៉ាន់ម៉ា៖ មនុស្សជាង ១,០០០ នាក់បានស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងរាប់ពាន់នាក់ទៀតបានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត 7.7 ។ គ្រោះរញ្ជួយដីកម្រិត ៧.៧ រ៉ិចទ័រ នេះ ក៏បានកើតមានក្នុងប្រទេសថៃដែលជាប្រទេសជិតខាងដែរបានធ្វើឱ្យមនុស្សមួយចំនួនបានស្លាប់ និងមនុស្សមួយចំនួនបានរងរបួសធ្ងន់ធ្ងរ។
តាមសេចក្តីរាយការណ៍បញ្ជាក់ថា ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលស្លាប់ភាគច្រើនគឺនៅទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា និងជាតំបន់នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីបំផុត។
ចំណែកនៅទីក្រុងបាងកករបស់ប្រទេសថៃ ឯណេះវិញ ប្រតិបត្តិការកំពុងដំណើរការរុករកសាកសព បន្ទាប់ពីអគារខ្ពស់កំពង់សាងសង់មិនទាន់បានបញ្ចប់មួយបានបាក់រលំ ដោយតាមការប៉ាន់ស្មានកម្មករសំណង់ប្រហែល ១០០នាក់ បានជាប់នៅក្នុងអគារនោះ និង ៦ នាក់បានស្លាប់ ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលរបស់ប្រទេថៃ ៕