Close

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយ​ ជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយ​ ជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយ​ ជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ បានបង្ហាញការសោកស្តាយ ជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះ​ ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។

តាមរយៈសារនៅលើបណ្តាញសង្គម នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: តាមរយ:ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ និងទីប្រឹក្សាពលកររបស់យើង បានចុះផ្ទាល់ដល់កន្លែងកើតហេតុ ដើម្បីក្តាប់នូវព័ត៌មាន និងស្ថានភាពនៅទីនោះ ក៏ដូចជាធ្វើការទំនាក់ទំនង ជាមួយប្រជាពលកររបស់យើង ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីបន្តតាមដានការវិវត្តស្ថានភាព និងផ្តល់ការជួយអន្តរាគមន៍ សំដៅជួយដល់បងប្អូនយើង បានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗផងដែរ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយ​ ជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដី

ក្នុងនោះ សម្តេចបវរធិបតី សង្កត់ធ្ងន់ថា «សុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ជាពិសេសនៅទីតំបន់រងគ្រោះដោយការរញ្ជួយដី ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើង។ ក្នុងន័យនេះ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរ និងទីប្រឹក្សាពលករ បាននិងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះ និងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឱ្យអស់លទ្ធភាពនិងបានទាន់ពេលវេលា»។

បន្ថែមើលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដែលមានតម្រូវការ ឬត្រូវការផ្តល់ព័ត៌មានផ្សេងៗ ឱ្យទាក់ទងស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ នៅប្រទេសនីមួយៗ ។

គួរ​បញ្ជាក់ថា​ ការរញ្ជួយ​ដី​កម្រិត ៧,៧ ​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ចំ​កណ្តាល​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​ ២៨​ ខែមីនា ​ឆ្នាំ ​២០២៥ ដែល​បណ្តាលឱ្យ​មានការ​បាត់បង់​អាយុជីវិត​មនុស្ស​យ៉ាងច្រើន និង​ការ​បំផ្លិចបំផ្លាញ​ដ៏​សម្បើម​។ ក្រៅតែពី​មី​យ៉ាន់​ម៉ា គ្រោះ​រញ្ជួយ​ដី​ដ៏​ធំ​មិន​ធ្លាប់មាន​នេះ ក៏​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​នៅក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ជាច្រើន​ផងដែរ ដូចជា ថៃ ចិន វៀតណាម ឡាវ និង​បង់​ក្លា​ដែ​ស​៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការសោកស្តាយ​ ជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ដែលទទួលរងគ្រោះធម្មជាតិរញ្ជួយដី