យុវជនចំនួន ២៣៨នាក់ បញ្ចប់ការសិក្សាបដិសណ្ឋារកិច្ចនៅសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល!
សៀមរាប៖ តាមរយៈការសិក្សាអស់រយៈពេល ១១ខែ លើជំនាញទេសចរណ៍ ដោយសិក្សារយៈពេល ១១ ខែទាំងទ្រឹស្តី ការអនុវត្ត និងហ្វឹកហាត់ការងារ យុវជនសរុបចំនួន ២៣៨នាក់បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានវិញ្ញាបនបត្រកម្រិតអាស៊ាន លើជំនាញការិយាល័យជួរមុខ គេហកិច្ច ចុងភៅ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ។
បើតាមរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ បញ្ជាក់ថា ទន្ទឹមនឹងនេះ យុវជនប្រមាណ ៩៥% ទទួលបានការងារធ្វើយ៉ាងល្អប្រសើរក្នុងវិស័យទេសចរណ៍ បន្ទាប់ពីបានសិក្សានៅសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល។
រយៈពេល ២២ឆ្នាំ សាលាសណ្ឋារកិច្ច និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានរួមចំណែកផ្តល់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចដល់យុវជនចំនួនប្រមាណជិត ៦០០០នាក់៕