នាវាទេសចរណ៍ឈ្មោះ VIKING VENUS នាំភ្ញៀវទេសចរជិត ១០០០នាក់ ចូលទស្សនាកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ VIKING VENUS សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៥០ ម៉ែត្រ បានចូលចតនៅ កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៣ នាក់ (ស្រី ១០២ នាក់) មាន ៣៥ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៣០ នាក់ (ស្រី ៤៤២ នាក់) មាន ២០ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៧១០ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥៕