Close

ឆ្នាំ ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោង​ចក្រ​កំពុង​ដំណើរការ ២០ទីតាំង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ឆ្នាំ ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោង​ចក្រ​កំពុង​ដំណើរការ ២០ទីតាំង ឆ្នាំ ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោង​ចក្រ​កំពុង​ដំណើរការ ២០ទីតាំង

ភ្នំពេញ៖ ក្នុងឆ្នាំ ២០២៤ កន្លង​ទៅនៅទូទាំងប្រទេសកម្ពុជាមាន សួនឧស្សាហកម្មដែលមានរោង​ចក្រ​កំពុង​ដំណើរការ ចំនួន ២០ទីតាំង ស្ថិតនៅក្នុង៥ រាជធានី ខេត្ត។ ចំនួននេះមានការកើនឡើងចំនួន ៥ទីតាំង ស្មើនឹង ១៧,៦៥ ភាគរយ​ ធៀបនឹងឆ្នាំ ២០២៣ ។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ប្រភពដដែលបន្តថា ពីឆ្នាំ២០២០ មកដល់ ឆ្នាំ២០២៤ កើនឡើងដល់ ១៣ សួនឧស្សាហកម្ម ខណៈនៅឆ្នាំ​២០២០ មានត្រឹម ១០ ទីតាំង, ឆ្នាំ២០២១ មាន១៣ ទីតាំង, ឆ្នាំ២០២២ មាន ១៤ ទីតាំង ,ឆ្នាំ២០២៣ មាន១៧ ទីតាំង ហើយ​ឆ្នាំ ២០២៤ បានកើនឡើង​រហូត​ដល់ ២០ទីតាំង។

ឆ្នាំ ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោង​ចក្រ​កំពុង​ដំណើរការ ២០ទីតាំង

ក្នុងចំណោមសួនទាំង ២០ ទីតាំង មាននៅខេត្តកណ្តាលមានចំនួន ៧, រាជធានីភ្នំពេញចំនួន ៦ ,កំពង់ស្ពឺចំនួន ៥, បន្ទាយ​មានជ័យមួយ និងខេត្តតាកែវចំនួនមួយ។

សូមជម្រាបថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី២របស់រាជ​រដ្ឋាភិបាលនីតិកាល៧នៃរដ្ឋសភា បានផ្តោតលើ​ការ​ពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ចពិសេស រួមបញ្ចូលនូវសួន​ឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និង តំបន់ពាណិជ្ជកម្មសេរី (Free-Trade Zone) ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោត​លើការ​ប្រមូលផ្តុំ និងការអភិវឌ្ឍ​បណ្ដាញផលិតកម្មឱ្យដើរតួនាទីសំខាន់​ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែង ឧស្សាហកម្មកម្ពុជា៕

ឆ្នាំ ២០២៤ កម្ពុជាមានសួនឧស្សាហកម្មដែលមានរោង​ចក្រ​កំពុង​ដំណើរការ ២០ទីតាំង