Close

អភិបាលខេត្តរតនគិរីពន្យល់ពីការបញ្ជាអាជ្ញាធរ ឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អភិបាលខេត្តរតនគិរីពន្យល់ពីការបញ្ជាអាជ្ញាធរ ឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន អភិបាលខេត្តរតនគិរីពន្យល់ពីការបញ្ជាអាជ្ញាធរ ឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន

រតនគិរី៖ ក្រោយពីបែកធ្លាយសារសំលេងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី តាមប្រព័ន្ឋផ្សព្វផ្សាយ និងតាមបណ្តាញសង្គមអំពី “ការត្រួតពិនិត្យសត្វសុនខ (ឆ្កែ) តាមដងផ្លូវ” មកឃើញមានការជជែក និងខំមិនច្រើន ក្នុងនោះមានការគាំទ្រលើសលប់ដែលសុំឲ្យម្ចាស់សត្វចិញ្ចឹមត្រូវទទួលខុសត្រូវលើសត្វរបស់ខ្លួន។

លោក ញ៉ែម សំអឿន នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ បានឱ្យដឹងថាហេតុដែលលោកបញ្ជាទៅអាជ្ញាធរក្រោមឱវាទឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន ជាពិសេសតាមដងផ្លូវសាធារណៈក៏ព្រោះសង្កេតឃើញថាមានផលប៉ះពាល់មិនល្អច្រើនដែលបណ្តាលមកពីសត្វសុនខដែលម្ចាស់ព្រលែងពាសវាលពាសកាលតាមផ្លូវសាធារណៈដោយមិនខ្វល់ពីអ្នកដទៃ ។

លោកសង្កត់ធ្ងន់ទៀតថា ពិតមែនហើយថាសុនខគឺជាសត្វគួរឲ្យស្រឡាញ់ ចេះការពារផ្ទះ តែក៏មានផលអវិជ្ជមានផងដែរ ។ផលអវិជ្ជមានទាំងនោះមានៈ ខាំ ដេញ កាយសំរ៉ាមហើរពេញតាមដងផ្លូវដែលយើងមិនអាចគ្រប់គ្រងបាន ជុះនោម ព្រុសរំខានពេលយប់ គ្រោះថ្នាក់ចរាចរណ៌ជាពិសេស។ ឆ្កែមានជម្ងឺម៉្យាងគឺជំងឺឆ្កែឆ្កួត ។

លោកបន្ថែមថា « បងប្អូនអាចចិញ្ចឹមបានគ្រប់សត្វ តែបងប្អូនត្រូវមានទំនួលខុសត្រូវលើសត្វរបស់ខ្លួនផងដើម្បីកុំឲ្យប៉ះពាល់រឿងរ៉ាវដល់អ្នកដទៃ និងសង្គម»។

ជាមួយគ្នានេះ លោកបានអរគុណចំពោះមតិយោបល់របស់ប្រជាពលរដ្ឋនានា និងសង្ឃឹមថាបងប្អូននឹងយោគយល់ ៕

អភិបាលខេត្តរតនគិរីពន្យល់ពីការបញ្ជាអាជ្ញាធរ ឲ្យគ្រប់គ្រងបញ្ជីសុនខតាមមូលដ្ឋាន ទីប្រជុំជន