Close

ញាន សុស៊ីដាន ឈ្នះពានកីឡាករល្អប្រចាំខែកុម្ភ: របស់ CPL

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:14 am កីឡា
ញាន សុស៊ីដាន ឈ្នះពានកីឡាករល្អប្រចាំខែកុម្ភ: របស់ CPL ញាន សុស៊ីដាន ឈ្នះពានកីឡាករល្អប្រចាំខែកុម្ភ: របស់ CPL

ខ្សែបម្រើក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង កីឡាករ ញាន សុស៊ីដាន បានឈ្នះពានកីឡាករល្អរបស់លីគកំពូលកម្ពុជា ប្រចាំខែកុម្ភ: ( CPL Best Player Of The Month ) និងទទួលបានប្រាក់រង្វាន់ ៦០០ដុល្លារ។

កីឡាករ ញាន សុស៊ីដាន បានយកឈ្នះបេក្ខភាពកីឡាករឆ្នើម ១០រូបផ្សេងទៀត ដែលមានដូចជា កីឡាករ Cristian Roque របស់ព្រះខ័នរាជស្វាយរៀង, កីឡាករ កាន់ ម៉ូ របស់វិសាខា, កីឡាករ ឈង់ ប៊ុនណាត់ របស់ណាហ្គាវើលដ៍, កីឡាករ Reiya Kinoshita របស់ Tiffy Army, កីឡាករ ឃូលីបាលី អាបឌែល កាឌែរ របស់អង្គរថាយហ្កឺរ, កីឡាករ Kim Seo In របស់ Life FC, កីឡាករ Jelle Coselink របស់ភ្នំពេញក្រោន, កីឡាករ Neville Mbanwei Tengeg របស់គិរីវង់សុខសែនជ័យ, កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត និងកីឡាករ Andres Neito របស់ភ្នំពេញក្រោន។

ញាន សុស៊ីដាន ឈ្នះពានកីឡាករល្អប្រចាំខែកុម្ភ: របស់ CPL

គួររំលឹកថា ចំពោះកីឡាករឆ្នើមប្រចាំខែមករា បានទៅលើកីឡាកររបស់ ISI ដង្កោសែនជ័យ ខ្សែប្រយុទ្ធ LOUIS WILLY ។ ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ ២៩ឆ្នាំរូបនេះ បានផ្ដួលកីឡាករជាច្រើនដូចជា៖ កីឡាករ លឹម ពិសុទ្ធ, រ៉េត លីហេង, សៀង ចន្ធា, ឃាន់ សុប៉ិន,គី រីណា,កាន់ ម៉ូ, TETSUAKI MISAWA, GABRIEL SILVA, THIHA SAW និងកីឡាករ KIM SEO IN។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន សម្រាប់កីឡាករល្អប្រចាំខែ ទទួលបានម៉ូតូមួយគ្រឿង ពីម្ចាស់ឧបត្ថម្ភក្រុមហ៊ុន Suzuki Motor Co., LTD ប៉ុន្តែសម្រាប់នៅរដូវកាលថ្មី ឆ្នាំ២០២៤-២៥នេះ ក្រុមហ៊ុន Cambodian Premiere League បានសម្រេចផ្ដល់ជាទឹកប្រាក់ចំនួន ៦០០ ដុល្លារវិញ៕

ញាន សុស៊ីដាន ឈ្នះពានកីឡាករល្អប្រចាំខែកុម្ភ: របស់ CPL