Close

អាជ្ញាធរជាតិព្រះវិហាររកឃើញស្ថានីយបុរាណវិទ្យាចំនួន ២ទីតាំង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
អាជ្ញាធរជាតិព្រះវិហាររកឃើញស្ថានីយបុរាណវិទ្យាចំនួន ២ទីតាំង អាជ្ញាធរជាតិព្រះវិហាររកឃើញស្ថានីយបុរាណវិទ្យាចំនួន ២ទីតាំង

ព្រះវិហារ៖ អាជ្ញាធរជាតិព្រះវិហារ បានរកឃើញទីតាំងស្ថានីយបុរាណវិទ្យាថ្មីស្ថិតនៅក្នុងភូមិចំនួនពីរទីតាំង គឺស្ថិតនៅក្នុងភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។

ក្រោយរកឃើញភ្លាម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង។

អាជ្ញាធរជាតិព្រះវិហាររកឃើញស្ថានីយបុរាណវិទ្យាចំនួន ២ទីតាំង

នាឱកាសនោះ លោក គង់ ពុទ្ធិការ ក៏បាន ពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។

ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច លោកអគ្គនាយក បានផ្ដល់អនុសាសន៍អោយមន្រ្ដីបច្ចេកទេសបន្ដស្រាវជ្រាវរកស្ថានីយ៍បុរាណវិទ្យាបន្ថែមទៀតដែលស្ថិតនៅក្នុងតំបន់ការពាររបស់អាជ្ញាធរជាតិព្រះវិហារ និងយកចិត្ដទុកដាក់លើការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង៕


អាជ្ញាធរជាតិព្រះវិហាររកឃើញស្ថានីយបុរាណវិទ្យាចំនួន ២ទីតាំង

អត្ថបទទាក់ទង